ព័ត៌មានអន្តរជាតិ

រុស្ស៊ីនិង ចិនធ្វើវេតូលើការ អនុម័ត យូអិនស្តីពីការ ដឹកជំនួយពីតួកគី ទៅស៊ីរី

បរទេស៖ប្រទេសរុស្ស៊ីនិង ប្រទេសចិន តាមសេចក្តីរាយការណ៍ បានធ្វើវេតូនៅថ្ងៃអង្គារសប្ដាហ៍នេះ រារាំងក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ មិនបន្ទពង្រីកការអនុម័តស្តីពីការដឹក ជញ្ជូនជំនួយពីតួកគីទៅប្រទេសស៊ីរី សម្រាប់រយៈពេលមួយឆ្នាំ បើទោះជាមានការព្រមាន របស់អង្គការសហប្រជាជាតិថា ជីវិតរបស់ជនស៊ីវិលស៊ីរី ពឹងផ្អែកលើការឆ្លងព្រំដែន។

ប្រតិបត្តិការមានរយៈពេលជាង ៦ឆ្នាំ ដែលត្រូវបានអនុញ្ញាតក្នុងពេលបច្ចុប្បន្ននេះ នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃសុក្រ ហើយសមាជិកក្រុមប្រឹក្សាសន្តិសុខនៅសល់ ១៣ប្រទេស ផ្សេងទៀត បានបោះឆ្នោតគាំទ្រ ចំពោះសេចក្តីសម្រេច ដែលព្រាងឡើងដោយប្រទេសអាល្លឺម៉ង់និង ប្រទេសប៊ែលហ្ស៊ិកនោះ។

លោក Stephane Dujarric ជាមន្ត្រីនាំពាក្យរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយនៅព្រឹកថ្ងៃអង្គារ សប្ដាហ៍នេះថា “ការឆ្លងកាត់ព្រំដែន គឺមានសារៈសំខាន់ចំពោះសុខុមាលភាព របស់ជនស៊ីវិលនៅប្រទេសស៊ីរីភាគពាយព្យ គឺជីវិតពឹងផ្អែកលើវា”៕ ប្រែសម្រួល៖ប៉ាង កុង

To Top