ព័ត៌មានអន្តរជាតិ

អាមេរិក នឹងដកខ្លួនចេញពី WHO នៅខែកក្កដា ឆ្នាំ២០២១ ជុំវិញការលំអៀងទៅរកចិន

វ៉ាស៊ីនតោន៖ មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូប បាននិយាយពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក បានជូនដំណឹងជាផ្លូវការ ដល់អគ្គលេខាធិការ សហរដ្ឋអាមេរិកលោក Antonio Guterres អំពីគោលបំណងដកខ្លួនចេញពី អង្គការសុខភាពពិភពលោក ដែលនឹងមានប្រសិទ្ធភាព ចាប់ពីថ្ងៃទី៦ ខែកក្កដាឆ្នាំ ២០២១ ។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូ ណាល់ត្រាំ បានរិះគន់អង្គការសុខភាពពិភពលោក ជុំវិញអ្វីដែលខ្លួនហៅថា បានឈរនៅខាងចិន ក្នុងការប្រយុទ្ធប្រឆាំងនឹង ការឆ្លងរាតត្បាតវីរុស ក្នុងចំនោមបញ្ហាផ្សេងទៀត។

អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Ghebreyesus បានរងនូវការរិះគន់ ចំពោះការកត់សម្គាល់ ដែលមានលក្ខណៈអំណោយផល ចំពោះប្រទេសចិន ដែលវីរុសនេះត្រូវបាន រកឃើញដំបូងកាលពីចុងឆ្នាំមុន។

ការចូលរួមរបស់សហរដ្ឋអាមេរិក នៅក្នុងអង្គការសុខភាពពិភពលោក ត្រូវបានទទួលយកដោយ សភាសុខាភិបាលពិភពលោកក្នុងឆ្នាំ១៩៤៨ ដោយមានលក្ខខណ្ឌជាក់លាក់ ដែលបានកំណត់ដោយប្រទេស សម្រាប់ការដកខ្លួនចេញពីអង្គការនេះ រួមទាំងការជូនដំណឹងរយៈពេលមួយឆ្នាំ និងការបំពេញកាតព្វកិច្ច ហិរញ្ញវត្ថុដែលត្រូវបានវាយតម្លៃ។ នេះបើយោងតាមលោក Stephane Dujarric អ្នកនាំពាក្យរបស់ ប្រធានអង្គការសហប្រជាជាតិ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top