ព័ត៌មានអន្តរជាតិ

មន្ត្រីសេតវិមាន បង្ហាញការគាំទ្រ ផ្នែកយោធារបស់អាមេរិក ចំពោះប្រទេសឥណ្ឌា ក្នុងជម្លោះព្រំដែន ជាមួយប្រទេសចិន

ញូដេលី៖ រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Michael Pompeo បាននិយាយទៅកាន់ រដ្ឋមន្រ្តីក្រសួងការបរទេសខាងក្រៅ របស់ប្រទេសឥណ្ឌា (EAM) លោក S Jaishankar អំពីភាពតានតឹងព្រំដែន រវាងឥណ្ឌានិងចិន បន្ទាប់ពីការប្រឈមមុខដាក់គ្នា ដោយហិង្សារវាងទាហានឥណ្ឌានិងចិន នៅជ្រលងភ្នំហ្គាវ៉ាន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា អគ្គសេនាធិការនៃសេតវិមាន លោក Mark Meadows បានលើកឡើង ដោយព្រលយពាក្យថា រដ្ឋាភិបាលទីក្រុងញូវដែលី មានការគាំទ្រពីយោធាអាមេរិក នៅក្នុងជម្លោះរបស់ខ្លួន ជាមួយក្រុងប៉េកាំង។

មន្ត្រីសេតវិមានបានប្រាប់ Fox News ថា “ សារនេះច្បាស់ណាស់យោធារបស់យើង អាចនឹងរឹងមាំ ហើយនឹងបន្តឈររឹងមាំ ទោះបីជាវាមានទំនាក់ទំនង ជាមួយជម្លោះរវាងឥណ្ឌានិងចិន ឬកន្លែងផ្សេងទៀតក៏ដោយ” ។

សេចក្តីអត្ថាធិប្បាយរបស់ Meadows កើតឡើង នៅពេលដែលប្រទេសឥណ្ឌានិងចិន បន្តឈរជើងនៅតំបន់ភាគខាងកើត Ladakh នៅតាមបណ្តោយ បន្ទាត់កំណត់ព្រំដែន នៃការត្រួតពិនិត្យជាក់ស្តែង ដែលសម្គាល់ព្រំដែន ដែលបានកំណត់យ៉ាងធូររលុង រវាងប្រទេសទាំងពីរ។

លោក Meadows បានបន្ថែមទៀតថា សហរដ្ឋអាមេរិក នឹងមិនឈរជើង ហើយអនុញ្ញាតឱ្យចិន ឬនរណាម្នាក់ផ្សេងទៀត កាន់កាប់តំណែងជាកម្លាំង មានឥទ្ធិពលនិងមានឥទ្ធិពលបំផុត ទោះបីនៅក្នុងតំបន់នោះ ឬនៅទីនេះក៏ដោយ។

អាមេរិកនិងចិន ជាប់គាំងក្នុងជម្លោះជាច្រើន រាប់ចាប់ពីសង្គ្រាមពាណិជ្ជកម្ម រហូតដល់ជម្លោះទឹកដី នៅសមុទ្រចិនខាងត្បូង។ សហរដ្ឋអាមេរិក ក៏បានចោទប្រកាន់ប្រទេសចិនផងដែរ ពីការផ្សព្វផ្សាយ អំពីការឆ្លងរាតត្បាតឆ្លងវីរុសនេះ នៅទូទាំងពិភពលោក៕ ប្រែសម្រួលៈ ណៃ តុលា

To Top