ព័ត៌មានអន្តរជាតិ

វៀតណាម នឹងប្រើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីជាមួយអឺរ៉ុប ដើម្បីបង្កើនការនាំអង្ករចេញ

បរទេស៖ យោងតាម ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម (MoIT) បានឱ្យដឹងថា កូតាអង្ករសម្រាប់វៀតណាម ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EVFTA ត្រូវបានគេរំពឹងថា នឹងជំរុញ ការនាំចេញអង្កររបស់វៀតណាម ចាប់ពីឆមាសទី ២ នៃឆ្នាំនេះ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីវៀតណាម – សហភាពអ៊ឺរ៉ុប (EVFTA) គឺចាប់ពីថ្ងៃទី ១ ខែសីហាទៅ សហគមន៍អឺរ៉ុបសន្យា ផ្តល់កូតាអង្ករប្រចាំឆ្នាំចំនួន ៨០.០០០ តោនដល់ប្រទេសវៀតណាម និងធ្វើសេរីភាវូបនីយកម្ម ពាណិជ្ជកម្មគ្រាប់អង្ករបាក់ទាំងស្រុង។ បន្ទាប់ពីបីទៅប្រាំឆ្នាំពន្ធគយ លើផលិតផលអង្ករ នឹងត្រូវកាត់បន្ថយមកត្រឹមសូន្យភាគរយ។

លោក Trần Thanh Hải អនុប្រធាននាយកដ្ឋាន នាំចូលនិងនាំចេញរបស់ MoIT បាននិយាយថា ក្នុងឆ្នាំ ២០១៩ វៀតណាម មានតម្លៃថោកសមរម្យគឺ ១០,៧ លានដុល្លារអាមេរិក ពីការនាំចេញអង្ករ ទៅកាន់សហភាពអឺរ៉ុប ដោយសារតែពន្ធនាំចូលខ្ពស់ នៅក្នុងទីផ្សារនេះ។

បច្ចុប្បន្នពន្ធនាំចូល របស់សហភាពអឺរ៉ុប សម្រាប់អង្ករវៀតណាម មានចំនួន ១៧៥ អឺរ៉ូ (១៩៨ ដុល្លារ) ក្នុងមួយតោនអង្ករ, ៦៥ អឺរ៉ូក្នុងមួយតោននៃអង្ករ ដែលមានគ្រាប់បាក់ និង ២១១ អឺរ៉ូ សម្រាប់ស្រូវក្នុងមួយតោន។

លោក Hải បានប្រាប់កាសែតគយ Hải quan ថា កូតាអង្ករ ៨០.០០០ តោន ផ្តល់មកឱ្យវៀតណាម យោងតាមការប្តេជ្ញាចិត្តនៅក្នុង EVFTA គឺជាឱកាសសម្រាប់វៀតណាម ដើម្បីបង្កើនការនាំចេញអង្កររបស់ខ្លួន ទៅកាន់ទីផ្សារនេះ ដែលមានតម្រូវការប្រចាំឆ្នាំ ប្រហែល ២,៥ លានតោន៕ ប្រែសម្រួលៈ ណៃ តុលា

To Top