ព័ត៌មានអន្តរជាតិ

អាជីវកម្មធំៗ អាមេរិក នៅចិន អំពាវនាវឲ្យ អាមេរិក-ចិន គួរតែដោះស្រាយ បញ្ហានយោបាយឲ្យបាន

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុធនេះបានឲ្យដឹងថាមេដឹកនាំអាជីវកម្មធំៗរបស់អាមេរិកដែលមានវត្តមាននៅក្នុងប្រទេសចិនបានធ្វើការស្នើសុំឲ្យភាគីទាំងពីរអាមេរិកនិងចិនគួរបញ្ចប់ការងារខុសគ្នាខាងផ្នែក នយោបាយឲ្យបាន។

លើសពីនេះក្រុមនេះក៏បានអំពាវនាវ ឲ្យចិនអាមេរិកក្នុងការងាកមកពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាកាន់តែខ្លាំងដើម្បីប្រយុទ្ធប្រឆាំងទៅនឹងវិរុសរាតត្បាតកូវីដ១៩ហើយនឹងប្តេជ្ញាចិត្តគាំទ្រ ទៅលើការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់សកលលោក។

យោងតាមប្រធានសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅទីក្រុងសៀងហៃលោក Ker Gibbs បាននិយាយនៅថ្ងៃនេះដែរថា ជាក់ស្តែងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលអាមេរិកនិងចិនគឺមានភាពល្អប្រសើរ បំផុតប៉ុន្តែពួកយើងមើលមិនឃើញថាសកម្មភាពដូចគ្នានេះវាបានកើតឡើងនៅថ្នាក់ជាតិនៅឡើយទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top