វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Mark Esper បានពណ៌នាជាថ្មីម្តងទៀតថា ប្រទេសកូរ៉េខាងជើង និងអ៊ីរ៉ង់ ជារដ្ឋបោកបញ្ឆោត និងធ្វើសកម្មភាពបង្កហេតុយ៉ាងគឃ្លើន។
នៅក្នុងសារវីដេអូមួយ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារ ដើម្បីថ្លែងអំណរគុណដល់សមាជិកនៃកម្លាំងដែលបានចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រការពារជាតិលោក Mark Esper បានចុះបញ្ជីសមិទ្ធិផលដូចជាការដកហូតភេរវករ និងការការពារសេរីភាពនាវាចរណ៍នៅក្នុងដែនទឹក ដែលមានជម្លោះ។
លោកបានបន្ថែមថាក្រសួងការពារជាតិក៏បាន “រារាំងសកម្មភាពឈ្លានពាន ដែលបានរំលោភបំពានដោយរដ្ឋដែលមានបញ្ឆោតដូចជាកូរ៉េខាងជើង និងអ៊ីរ៉ង់ក៏ដូចជាប្រទេសជិតខាងដូចជារុស្ស៊ី និងចិនជាដើម”៕ដោយ ឈូក បូរ៉ា