យេរ៉ូសាឡឹម៖ មន្ត្រីជាន់ខ្ពស់ប៉ាឡេស្ទីន បានឲ្យដឹងថា អ៊ីស្រាអែលបង្ហាញសម្ពាធ លើអាជ្ញាធរប៉ាឡេស្ទីន ឱ្យបន្តកិច្ចសហប្រតិបត្តិការសន្តិសុខ នៅតំបន់វេសប៊ែង។
លោក Yousef Harb អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃប៉ាឡេស្ទីន បានប្រាប់សារព័ត៌មានស៊ីនហួថា អ៊ីស្រាអែល បានរំខានដោយចេតនា ដល់បេសកកម្មវាយលុកសន្តិសុខ របស់ប៉ាឡេស្ទីន នៅតំបន់ West Bank ។
កាលពី ២ ខែមុនប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានប្រកាសលុបចោល រាល់កិច្ចព្រមព្រៀង និងការយោគយល់គ្នា ដែលបានឈានដល់ ជាមួយអ៊ីស្រាអែល រួមទាំងការបង្កក កិច្ចសហប្រតិបត្តិការសន្តិសុខ ក្នុងទឹកដីប៉ាឡេស្ទីន រវាងភាគីទាំងពីរផងដែរ៕ ដោយ៖ ឈូក បូរ៉ា
