បរទេស៖ BBC ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថា លោកអភិបាលក្រុងសេអ៊ូល Park Won Soon ត្រូវបានបាត់ខ្លួនហើយពេលនេះ ប្រតិបត្តិការស្វែងរកគឺកំពុង បន្តនៅឡើយ។
ក្រុមប៉ូលីសបាននិយាយ ដែរថាពួកគេបានព្យាយាមស្វែងរកលោក Park នៅក្បែរភ្នំមួយកន្លែងក្បែរតំបន់ Sungbuk ដែលជាកន្លែងសញ្ញាទូរស័ព្ទរបស់ លោកបានផ្តល់ឲ្យចុងក្រោយ។
ប៉ុន្តែមកដល់ពេលនេះទូរស័ព្ទ របស់លោក Park ត្រូវបានបិទទៅហើយ។មុនការបាត់ខ្លួនកូនស្រីរបស់លោកអភិបាលក្រុង បានទទួលសំបុត្រមួយពីលោក Park មុនបន្តិចគាត់ចាកចេញពីផ្ទះ។
គួរឲ្យដឹងដែរថាមុនការបាត់ខ្លួន ប៉ុន្មានម៉ោងលោក Park ត្រូវបានរងការចោទប្រកាន់ថាបានប្រព្រឹត្តិសកម្មភាព រំលោភបំពានផ្លូវភេទពីសំណាក់ ស្ត្រីជាបុគ្គលិកម្នាក់ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី