ព័ត៌មានអន្តរជាតិ

ផ្ទុះជំងឺខាន់ស្លាក់ នៅវៀតណាម មានរហូតដល់ជាង៦០ករណី

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ថា ផ្ទុះជំងឺខាន់ស្លាក់នៅវៀតណាម មានរហូតដល់ជាង៦០ករណី ។

កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ គ្រូពេទ្យជំនាញ បានត្រួតពិនិត្យសីតុណ្ហភាពនៃរាងកាយ នៅភូមិមួយស្ថិតក្នុងខេត្ត Dak Lak ។ មានជាង៦០ករណី ហើយអ្នកដែលកើតជំងឺខាន់ស្លាក់ ត្រូវបានកត់ត្រា នៅក្នុងប្រទេសវៀតណាម ដែលមានអ្នកស្លាប់តិចបំផុត៣នាក់ កាលពីថ្ងៃអង្គារ ។ ក្រសួងសុខាភិបាល បានឲ្យដឹងដូច្នេះ ។

គួរបញ្ជាក់ថា យោងតាមឯកសារបច្ចេកទេស បានបញ្ជាក់ថា ជំងឺខាន់ស្លាក់ បង្កឡើង ដោយមេរោគដ៏គ្រោះថ្នាក់មួយប្រភេទ ដែលជាប្រភេទបាក់តេរី ដែលគេឲ្យឈ្មោះថា Corynebacterium diphtheriae ដែលបង្កើតជាជាតិពុលដ៏ខ្លាំងក្លា ។ មេរោគអាច ធ្វើឲ្យអ្នកជំងឺពិបាកដកដង្ហើម ធ្វើទុកបេះដូង ប្រកាច់ និងឈានដល់បាត់បង់ជីវិត ។

មជ្ឈមណ្ឌលត្រួតពិនិត្យ និងការពារជំងឺ បានផ្តល់ដំបូន្មានថា ការចាក់វ៉ាក់សាំង មានសារសំខាន់សម្រាប់កូនង៉ា កុមារ មនុស្សវ័យជំទង់ និងមនុស្សពេញវ័យ ដើម្បីទប់ស្កាត់ការឆ្លងជំងឺខាន់ស្លាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top