បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន តាមសេចក្តីរាយការណ៍ បានបង្ហាញខ្លួនចូលរួម ក្នុងពិធីគម្រប់ខួបមរណភាព លើកទី២៦ របស់ស្ថាបនិកកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង នៅវិមានព្រះអាទិត្យ Kumsusan Palace ស្ថិតនៅក្នុងទីក្រុងព្យុងយ៉ាង។
នៅក្នុងខ្សែវីដេអូ ពីទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលមិនធ្លាប់ថតរូប ឬក៏បង្ហាញខ្លួនជាសាធារណៈ ជាមួយជីតាទួនរបស់លោកនោះ ត្រូវបានគេឃើញ នៅក្នុងពិធីគម្រប់ខួបមរណភាពនោះ ដោយមិនពាក់ម៉ាស់។ លោកនាពេលថ្មីៗនេះ បានជំរុញប្រទេសកូរ៉េខាងជើង ឲ្យការពារប្រឆាំង ការឆ្លងរាតត្បាតមេរោគកូរ៉ូណា។
យោងតាមប្រភពព័ត៌មាន ពីកាសែតផ្លូវការរដ្ឋ របស់ទីក្រុងព្យុងយ៉ាង KCTV បានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហាញនូវការគោរព ដ៏ជ្រាល់ជ្រៅរបស់លោក នៅមុខរូបសំណាករបស់លោក គីម អ៊ីលស៊ុង និងលោក គីម ជុងអ៊ីល៕ ប្រែសម្រួល៖ប៉ាង កុង
