បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ចំណងមិត្តភាព សហរដ្ឋអាមរិកនិងចិន ប្រឈមមុខភាពលំបាកដ៏ធ្ងន់ធ្ងរបំផុត ចាប់តាំងពីចំណងការទូត ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ១៩៧៩ ប៉ុន្តែប្រទេសទាំងពីរ អាចនឹងវិលត្រឡប់ ទៅរកផ្លូវដ៏ត្រឹមត្រូវវិញ។
នៅក្នុងសារបង្ហោះ លើគេហទំព័រក្រសួងការបរទេស លោក វ៉ាង យី ដែលជារដ្ឋមន្ត្រីការបរទេស និងជាក្រុមប្រឹក្សារដ្ឋផងនោះ បានមានប្រសាសន៍យ៉ាងដូច្នេះថា ប្រទេសចិន និងសហរដ្ឋអាមេរិក គួរតែរួមគ្នារកផ្លូវរួមរស់ ជាមួយគ្នាដោយសន្តិភាព និងចេញនូវថាមពលវិជ្ជមានខ្លាំងឡើង។
គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានមានជម្លោះគ្នា ជុំវិញការគ្រប់គ្រង ការផ្ទុះរាតត្បាតឆ្លង នៃមេរោគកូរ៉ូណា សកម្មភាពរបស់ចិន នៅទីក្រុងហុងកុង ជម្លោះជំនួញដ៏យូរអង្វែង និងការប៉ះទង្គិចគ្នា ជុំវិញបញ្ហាកោះតៃវ៉ាន់ និងនៅដែនសមុទ្រចិនខាងត្បូង៕ ប្រែសម្រួល៖ប៉ាង កុង