ព័ត៌មានអន្តរជាតិ

វៀតណាម កំពុងពិចារណា វិលទៅរកថាមពល នុយក្លេអ៊ែរ នៅឆ្នាំ២០៣៥

បរទេស៖ ប្រទេសវៀតណាម កំពុងស្វែងរកការវិលត្រឡប់ ទៅរកថាមពលនុយក្លេអ៊ែរវិញ បន្ទាប់ពីឆ្នាំ ២០៣៥ ចំពេលមានការព្រមានថា ការថយចុះធនធានធម្មជាតិ អាចនាំឱ្យមានការខ្វះអគ្គិសនី។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា សេចក្តីព្រាងផែនការថាមពល របស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរំពឹងថា នឹងសាងសង់ រោងចក្រថាមពលនុយក្លេអ៊ែរ ដែលមានកម្លាំង ១ ០០០ មេហ្គាវ៉ាត់នៅឆ្នាំ ២០៤០ និង ៥ ០០០ មេហ្គាវ៉ាត់នៅឆ្នាំ ២០៤៥ ។

សមាគមថាមពលវៀតណាម នាពេលថ្មីៗនេះ បានដាស់តឿនរដ្ឋាភិបាល ឱ្យពិចារណាឡើងវិញ នូវថាមពលនុយក្លេអ៊ែរ។

ក្នុងឆ្នាំ ២០០៩ ប្រទេសវៀតណាម មានគម្រោងសាងសង់ រោងចក្រថាមពលនុយក្លេអ៊ែរចំនួន ២ នៅខេត្ត Ninh Thuan ដោយចំណាយថវិកា ជាច្រើនពាន់លានដុល្លារ ប៉ុន្តែរដ្ឋសភា បានទម្លាក់សំណើនេះនៅឆ្នាំ ២០១៦ ដោយផ្អែកលើមូលដ្ឋានចំណាយ។

លោក Nguyen Quan អតីតរដ្ឋមន្រ្តី ក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ធ្លាប់បានព្រមានកាលពីឆ្នាំ ២០១៨ ថាប្រភពថាមពលបែបបុរាណ កំពុងថយចុះ ដោយបង្ហាញពីតម្រូវការចាំបាច់ ដើម្បីពិនិត្យមើលប្រភពជំនួស ដូចជាថាមពលនុយក្លេអ៊ែរ។

នៅក្នុងផែនការរបស់ខ្លួន សម្រាប់ឆ្នាំ ២០២១-៣០ ក្រសួងក៏ចេញច្បាប់ ក្នុងការសាងសង់រោងចក្រថាមពល ដើរដោយធ្យូងថ្មបន្ទាប់ពីឆ្នាំ ២០៣០ ជំនួសឱ្យការផ្តល់អាទិភាព ដល់ការកកើតឡើងវិញ និងឧស្ម័នធម្មជាតិរាវ (LNG) ៕ ប្រែសម្រួលៈ ណៃ តុលា

To Top