សេអ៊ូល៖ ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន គឺលោកស្រី គីម យ៉ូជុង បានលើកឡើងថា កិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង មានប្រយោជន៍សម្រាប់តែអាមេរិកប៉ុណ្ណោះ គ្មានអ្វីសំខាន់សម្រាប់កូរ៉េខាងជើងនោះទេ។
ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននៅថ្ងៃសុក្រនេះថាប្រទេសកូរ៉េខាងជើង មិនមានការប្រើប្រាស់សម្រាប់កិច្ចប្រជុំកំពូលមួយទៀត ជាមួយសហរដ្ឋអាមេរិកនោះទេ ដោយបានហៅកិច្ចប្រជុំកំពូលមួយទៀតថា មិនចាំបាច់ និងគ្មានន័យ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានធ្វើឡើងដោយទីភ្នាក់ងារព័ត៌មានផ្លូវការកណ្តាលកូរ៉េលោកស្រី គីម យ៉ូជុង បានលើកឡើងថាលោកស្រីជឿជាក់ថាកិច្ចប្រជុំកំពូលមួយទៀតមិនចាំបាច់ និងគ្មានប្រយោជន៍ ចំពោះកូរ៉េខាងជើងនោះទេ ដរាបណាភាគីទាំងពីរមិនអាចដោះស្រាយភាពខុសគ្នារបស់ពួកគេ ហើយសហរដ្ឋអាមេរិក ប្រកាន់ជំហររបស់ខ្លួន៕ដោយ ឈូក បូរ៉ា
