សេអ៊ូល៖ រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo បានឲ្យដឹងថា សហរដ្ឋអាមេរិកនៅតែបន្ត ធ្វើការដើម្បីបង្កើតការសន្ទនា ជាមួយប្រទេសកូរ៉េខាងជើង និងមានក្តីសង្ឃឹមយ៉ាងខ្លាំងអំពីការបន្តកិច្ចពិភាក្សានេះ។
លោក Pompeo បានធ្វើការកត់សម្គាល់នៅពេល កិច្ចពិភាក្សានុយក្លេអ៊ែររវាងក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាង បានជាប់គាំងដោយសារ ភាពខុសគ្នាលើវិសាលភាពនៃការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងការបន្ធូរបន្ថយ ទណ្ឌកម្មពីសហរដ្ឋអាមេរិក។
លោកបានឲ្យដឹងថា“ យើងបន្តធ្វើការដើម្បីបង្កើតការសន្ទនា និងមានការសន្ទនាយ៉ាងសំខាន់អំពីរបៀបដែលយើងអាចផ្តល់នូវលទ្ធផលល្អ នេះជាលទ្ធផល នៃការផ្តល់សន្តិភាព និងស្ថិរភាពដល់ឧបទ្វីបទាំងមូល”៕ដោយ ឈូក បូរ៉ា