ព័ត៌មានអន្តរជាតិ

កងទ័ពការពារ ព្រំដែនឥណ្ឌា និងប៉ាគីស្ថាន បាញ់ផ្លោងដាក់គ្នា ស្លាប់ទាហាន ឥណ្ឌាម្នាក់

បរទេស ៖ ទាហានឥណ្ឌាម្នាក់ ត្រូវបានសម្លាប់នៅថ្ងៃសុក្រ នៅក្នុងការបាញ់ប្រហារ គ្នាទៅវិញទៅមក នៅក្នុងតំបន់ Nowshera នៃរដ្ឋ Jammu និង Kashmir រវាងឥណ្ឌា និងប៉ាគីស្ថាន។ កងទ័ពឥណ្ឌាបានចោទ ប្រកាន់ប្រទេសប៉ាគីស្ថានថា បានរំលោភបទឈប់បាញ់ ដែលបានព្រមព្រៀងគ្នាក្នុងឆ្នាំ ២០០៣ ទាក់ទងនឹងខ្សែត្រួតពិនិត្យ (LoC) ព្រំដែន ដែលមានការបែងចែក ប្រទេសទាំងពីរ និងបានបាញ់តបតវិញ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា យោធាឥណ្ឌាបានអះអាងថា មានការបាញ់និង ការបាញ់ផ្លោងដោយកងទ័ពប៉ាគីស្ថាន ចាប់តាំងពីពាក់កណ្តាលអធ្រាត្រ ដែលកងទ័ពបានរងរបួស ហើយក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ ។

ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា នេះគឺជាទាហានទី ៦ ដែលបានបាត់បង់ជីវិតនៅក្នុងការបាញ់ប្រហារគ្នាឆ្លងព្រំដែនកាលពីខែមុន។

នៅថ្ងៃពុធនេះ ភាគីឥណ្ឌាក៏បានរាយការណ៍ពីការស្លាប់និងរបួសជនស៊ីវិលម្នាក់ផងដែរ ដល់មនុស្សពីរនាក់ផ្សេងទៀតក្នុងការបាញ់ប្រហារនៅព្រំដែនដោយប៉ាគីស្ថាននៅក្នុងតំបន់ Balakote របស់កាស្មៀ។

ប្រទេសឥណ្ឌា និងប៉ាគីស្ថាន បានចោទប្រកាន់គ្នាទៅវិញ ទៅមកពីបទរំលោភបទ ឈប់បាញ់ តាមបណ្តោយ LoC ដោយផ្ទុយទៅនឹងកិច្ចព្រមព្រៀង ដែលបានអនុម័តដោយភាគី ទាំងពីរក្នុងឆ្នាំ ២០០៣ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top