ញូដេលី៖ ប្រទេសឥណ្ឌា បានជំរុញឱ្យអ្នកផ្គត់ផ្គង់គ្រឿងបរិក្ខារយោធា របស់ខ្លួនពន្លឿនការផ្តល់ប្រព័ន្ធសព្វាវុធ នៅពេលភាពតានតឹងនៅតាមបណ្តោយបន្ទាត់ ព្រំដែនប្រវែង ៤.០៥៧ គីឡូម៉ែត្រ នៃបន្ទាត់ត្រួតពិនិត្យជាក់ស្តែង បានកើនឡើងចាប់តាំងពីខែមេសា។ ប្រភពពីរដ្ឋាភិបាលបាននិយាយថា សហរដ្ឋអាមេរិក បារាំង និងរុស្ស៊ី បានយល់ព្រមផ្គត់ផ្គង់ប្រព័ន្ធយោធាក្នុងរយៈពេលបីខែ បន្ទាប់ពីមានការបញ្ជាទិញ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមហ៊ុនប៊ូអ៊ីងរបស់អាមេរិក ដែលបានចុះកិច្ចសន្យាផលិតឧទ្ធម្ភាគចក្រប្រភេទ Apaches សម្រាប់កងទ័ពអាកាសឥណ្ឌា បានប្រកាសថា ឧទ្ធម្ភាគចក្រពហុមុខងារទាំង ៥ គ្រឿង ត្រូវបានបញ្ជូនទៅឱ្យឥណ្ឌាហើយ។
ឧទ្ធម្ភាគចក្រវាយប្រហារ បន្ថែមលើសមត្ថភាពដែលមានស្រាប់ ក្នុងការបាញ់កាំជ្រួចមីស៊ីលប្រឆាំងនឹងរថក្រោះ មីស៊ីលបាញ់ពីអាកាសបំផ្លាញគោលដៅលើអាកាស, គ្រាប់រ៉ុក្កែត និងគ្រាប់រំសេវផ្សេងទៀត ក៏អាចប្រើបានក្នុងការប្រយុទ្ធនៅលើអាកាស បណ្តាញកណ្ដាលដោយសារតែ ឧបករណ៍អេឡិចត្រូនិកទំនើបប្រព័ន្ធ សង្គ្រាមរបស់ឧទ្ធម្ភាគចក្រ។
ក្រុមហ៊ុនបាននិយាយនៅថ្ងៃសុក្រនេះថា « យើងរីករាយដែលបានបញ្ចប់ការប្រគល់ឧទ្ធម្ភាគចក្រប្រភេទ AH 64-E Apache ចំនួន២២ គ្រឿង និងឧទ្ធម្ភាគចក្រ Chinook ចំនួន ១៥ គ្រឿងទៅកាន់ប្រទេសឥណ្ឌា» ។ ឧទ្ធម្ភាគចក្រទាំង ៥ គ្រឿងត្រូវបានប្រគល់ក្នុងការប្រគល់មួយទៅឱ្យកងទ័ពអាកាសឥណ្ឌា (IAF) នៅឯមូលដ្ឋានទ័ពអាកាស Hindon ជិតរដ្ឋធានី Delhi។ កាលពីដើមខែមីនាក្រុមហ៊ុនប៊ូអ៊ីងបានប្រគល់ឧទ្ធម្ភាគចក្រធុនធ្ងន់ ប្រភេទ CH-47F (I) Chinook ចំនួន៥ គ្រឿងចុងក្រោយ ក្នុងចំណោម ១៥ គ្រឿង ដែលខ្លួនបានចុះកិច្ចសន្យាលក់ ឲ្យប្រទេសឥណ្ឌា៕