ព័ត៌មានអន្តរជាតិ

Pompeo សង្ឃឹមថាកិច្ចប្រជុំ រវាងអាមេរិក និងកូរ៉េខាងជើង នឹងនៅតែអាចបន្ត

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានសរសេរថា អាមេរិកបានបង្ហាញពីក្តីសង្ឃឹមថាខ្លួននិងកូរ៉េខាងជើង នៅតែអាចមានឧិកាសក្នុងការចរចាគ្នា សាជាថ្មីនាពេលខាងមុខ។

លោករដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក Mike Pompeo បាននិយាយបែបនេះថាលោកមានក្តីរំពឹងទុកយ៉ាងខ្លាំងថា កិច្ចសន្ទនាគ្នានឹងនៅតែអាចបន្តកើតឡើងរវាង អាមេរិកនិងកូរ៉េខាងជើងនៅគ្រប់ជាន់ថ្នាក់ ទាំងអស់ទោះបីជាពេលនេះនៅមិនទាន់ មានសញ្ញាវិជ្ជមានថ្មីកើតឡើងក្តី។

គួរឲ្យដឹងដែរថាកាលពីដើមសប្តាហ៍កន្លងមក លោកប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសថាលោកបានបើកចំហទ្វា ជានិច្ចចំពោះកិច្ចប្រជុំសាជាថ្មីដោយផ្ទាល់ជាមួយនឹងលោកមេដឹកនាំកូរ៉េខាងជើង Kim Jong Un៕

ប្រែសម្រួល៖ស៊ុនលី

To Top