បរទេស៖ ទូរទស្សន៍ BBCចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថាមន្ត្រីរដ្ឋាភិបាលរបស់ប្រទេសអ៊ីរ៉ង់ បានប្រកាសបដិសេធអំពីរបាយការណ៍ ដែលបានអះអាងថាមានការផ្ទុះដ៏ធំមួយ នៅភាគខាងលិចនៃទីក្រុងតេហរ៉ង់។
តាមរយៈក្រុមអ្នកប្រើប្រាស់បណ្តាញសង្គម នៅថ្ងៃនេះបាននាំគ្នានិយាយថាបានលឺសម្លេងផ្ទុះ ដ៏កក្រើកមួយនៅក្បែរទីក្រុងគឺតំបន់ Garmdareh និង Qods ។ទីតាំងសំខាន់មួយចំនួនដែលមានដូចជារោងចក្រ នុយក្លេអ៊ែរនិងរោងចក្រចម្រាញ់ប្រេងកាតប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ត្រូវបានផ្ទុះនិងកំទេច។
គួរឲ្យដឹងដែរថាកាលពីខែកក្កដាកន្លងមក អង្គភាពទទួលបន្ទុកកិច្ចការងារថាមពលអាតូមិករបស់ប្រទេសអ៊ីរ៉ង់ បានប្រកាសថាមានការផ្ទុះមួយនៅត្រង់ចំណុចទីតាំង រោងចក្រនុយក្លេអ៊ែរនៅ Natanz ដែលវាត្រូវបានគេដឹងទៀតថាទីតាំងសម្រាប់កម្មវិធីនុយក្លេអ៊ែររបស់ប្រទេស៕
ប្រែសម្រួល៖ស៊ុនលី