បរទេស៖ នៅសប្តាហ៍នេះរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក Mike Pompeo បាននិយាយថាសហរដ្ឋអាមេរិក កំពុងនាំមុខពិភពលោកក្នុងចំនួនអ្នកស្លាប់ ដោយជំងឺឆ្លងកូវីដ១៩ពិតមែនន្តែ មិនមែនមានន័យថាសហរដ្ឋអាមេរិក ក៏មិននាំមុខក្នុងការឆ្លើយតបរបស់ពិភពលោកនោះដែរ។
នៅក្នុងសន្និសីទកាសែតមួយ កាលពីថ្ងៃពុធលោកបានធ្វើការចេញមុខ មកការពារ អាមេរិកចំពោះ ពិភពលោកចំពេលមានការភ្ញាក់ផ្អើលជាសកល ចំពោះអ្វីដែលមនុស្សជាច្រើនបាននាំគ្នារិះគន់ សហរដ្ឋអាមេរិកចំពោះការរាតត្បាត និងការសម្រេចចិត្តរបស់ប្រធានាធិបតីដូណាល់ត្រាំ ក្នុងការដកខ្លួនចេញពីអង្គការសុខភាពពិភពលោក។
លោកបានបញ្ជាក់យ៉ាងនេះថា ពិតណាសដែលអាមេរិកកំពុងតែមាន អ្នកឆ្លងច្រើនជាងគេបំផុតលើលោក ប៉ុន្តែមកដល់ពេលនេះខ្លួនបានធ្វើសកម្មភាពច្រើនជាងគេ និងនាំមុខដើម្បីស្រាវជ្រាវ និងស្វែងរកវ៉ាក់សាំងផង ដោយក្នុងនោះប្រាក់១,៣ពាន់ប៊ីលានដុល្លារហើយដែលអាមេរិក បានជួយទៅដល់ប្រទេសចំនួន១២០ ដើម្បីការងារប្រយុទ្ធប្រឆាំងនេះ៕
ប្រែសម្រួល៖ស៊ុនលី