ព័ត៌មានអន្តរជាតិ

FBI អាមេរិកចាប់ពង្រត់មហាសេដ្ឋីនេហ្ស៊ីរីយ៉ា នៅក្នុងទីក្រុងឌុបៃ

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាបុរសជាមហាសេដ្ឋីប្រាក់លានសញ្ជាតិនេហ្ស៊ិរីយ់ាម្នាក់ដែលត្រូវបានអាមេរិកចោទប្រកាន់ពីបទបន្លំនិងលាងលុយកខ្វក់នោះគឺត្រូវបានក្រុមប៉ូលីស FBI ចាប់ជម្រិតចេញពីទីក្រុងឌុបៃ។

ការអះអាងដែលត្រូវបានធ្វើឡើង ដោយមេធាវីរបស់បុរសមហាសេដ្ឋីរូបនេះ។លោក Ramon Olorunwa Abbas ត្រូវបានគេស្គាល់ថាជាមហាសេដ្ឋីដែលរកចំណូលបានពីគណនេយ្យ Instagram ដែលមានចំនួនអ្នកតាមដានដល់ទៅ២,៥លាននាក់និងបុរសជាមិត្តភ័ក្តម្នាក់ទៀតត្រូវបានចាប់ខ្លួន នៅក្នុងទីក្រុងឌុបៃដែលកន្លែងគាត់រស់នៅ។

បន្ទាប់មកគាត់ត្រូវបានគេឃើញមានវត្តមាន នៅក្នុងតុលាការនៃទីក្រុងឈីកាហ្គោកាលពីថ្ងៃ៣ខែកក្កដាទៅវិញ។ គួរឲ្យដឹងដែរថាប្រទេសអារ៉ាប់ រួមមិនមានសន្ធិសញ្ញាធ្វើបត្យាប័នជាមួយសហរដ្ឋអាមេរិកទេ ប៉ុន្តែប៉ូលិសទីក្រុងឌុបៃបាននិយាយថាពួកគេ ត្រូវបានធ្វើបត្យាប័នបុរសរូបនេះ ទៅកាន់សហរដ្ឋអាមេរិក៕

ប្រែសម្រួល៖ស៊ុនលី

To Top