ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងស្នើឲ្យលះបង់ខ្ពស់ ស្របពេលមានក្តីព្រួយបារម្ភពី មេរោគកូរ៉ូណាកើនឡើង

បរទេស៖ ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ កំពុងតែដាក់ការផ្តោតកាន់តែខ្ពស់ លើការទប់ស្កាត់ជម្ងឺឆ្លងថ្មី ដោយពិពណ៌នាកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងការរាតត្បាតឆ្លងនៃមេរោគកូរ៉ូណា ថាមានសារៈសំខាន់ខ្លាំងជាងការអភិវឌ្ឍសេដ្ឋកិច្ច។ 

ទីភ្នាក់ងារសារព័ត៌មានផ្លូវការ របស់គណបក្សពលករកូរ៉េ Rodong Sinmun បាននិយាយនៅថ្ងៃសុក្រម្សិលមិញនេះថា ការទប់ស្កាត់ជម្ងឺថ្មី គឺមានសារៈសំខាន់ខ្លាំងជាងសេដ្ឋកិច្ច និងថា កិច្ចការងារដ៏សំខាន់បំផុតសម្រាប់គណបក្សកាន់អំណាច គឺការពារជីវិតប្រជាពលរដ្ឋ។ 

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍នេះ គឺត្រូវបានធ្វើឡើង ក្រោយលោក គីម ជុងអ៊ុន បានកោតសរសើរភាពជោគជ័យដ៏ត្រចះត្រចង់របស់ប្រទេសលោក ក្នុងការឆ្លើយតបចំពោះមេរោគកូវីដ១៩។ កូរ៉េខាងជើងអះអាងថា គ្មានករណីជម្ងឺឆ្លងថ្មីនោះទេចាប់តាំងពីខែមករាមក ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយ ក៏និយាយផងដែរថា មនុស្សរាប់រយនាក់ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ ដើម្បីពិនិត្យរករោគសញ្ញា៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top