យូអិន៖ គេហទំព័ររបស់យូអិនបានឲ្យដឹងថា អង្គការសហប្រជាជាតិ បានផ្តល់ការលើកលែងការដាក់ទណ្ឌកម្មជាបណ្តោះអាសន្ន សម្រាប់គម្រោងជំនួយស្បៀងអាហាររបស់អង្គការក្រៅរដ្ឋាភិបាលមួយ នៅប្រទេសកូរ៉េខាងជើង។
គណៈកម្មាធិការសេវាកម្មមិត្តអាមេរិក ត្រូវបានផ្តល់ការលើកលែង សម្រាប់គម្រោងជំនួយកសិកម្មមនុស្សធម៌របស់ខ្លួន ដើម្បីដោះស្រាយបញ្ហាសំខាន់ៗនៃភាពមានស្បៀងអាហារនៅក្នុងប្រទេសកូរ៉េខាងជើង។
ការលើកលែងនេះគឺផ្តល់សិទ្ធិឱ្យ “ការនាំចូលការផ្គត់ផ្គង់កសិកម្ម និងវត្ថុធាតុដើម សម្រាប់ការសាងសង់ផ្ទះកញ្ចក់ ស្រូវ ពោត និងបន្លែ ទៅកាន់កសិដ្ឋានសហករណ៍ចំនួនបួននៅខេត្ត South Pyongan, North Pyongan និង South Hwanghae នៃប្រទេសកូរ៉េខាងជើង” ៕