បរទេស៖ មន្រ្តីកងទ័ពជើងទឹក សហរដ្ឋអាមេរិក បាននិយាយថា មនុស្ស ២១ នាក់បានរងរបួស បន្ទាប់ពីការផ្ទុះនិងឆេះ នៅលើនាវាមួយ នៅឯមូលដ្ឋានកងទ័ពជើងទឹក សហរដ្ឋអាមេរិកនៅ San Diego ។
យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងទៀតថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយថា “ នាវិកចំនួន ១៧នាក់ និងជនស៊ីវិល ៤ នាក់ កំពុងត្រូវបានទទួលការព្យាបាល នៅមន្ទីរពេទ្យក្នុងតំបន់ដោយរបួស ដែលមិនមានគ្រោះថ្នាក់ ដល់ជីវិតនោះទេ ” ។
នាវិកនៅលើនាវា USS Bonhomme Richard មាន “រងរបួសស្រាល” ពីអគ្គិភ័យ ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ។ នេះបើតាម លោកអនុសេនីយ៍ លោក Patricia Kreuzberger បានប្រាប់ទូរទស្សន៍ CNN នៅព្រឹកថ្ងៃអាទិត្យ៕ ប្រែសម្រួលៈណៃតុលា