ព័ត៌មានអន្តរជាតិ

ប្រជាជនថៃភាគច្រើន យល់ឃើញថា រដ្ឋាភិបាលដល់ពេល រុះរើគណៈរដ្ឋមន្រ្ដី

បាងកក៖ ពលរដ្ឋថៃភាគច្រើនគិតថា វាដល់ពេល ហើយសម្រាប់ការរុះរើគណៈរដ្ឋមន្រ្តី ដោយហេតុផលថារដ្ឋាភិបាល មិនអាចដោះស្រាយ បញ្ហាសេដ្ឋកិច្ចបានទេ ទោះបីជាខ្លួនបានដោះស្រាយ ដោយជោគជ័យនូវស្ថានភាព ជំងឺ Covid-19 ក៏ដោយ នេះបើយោងតាមការស្ទង់មតិ របស់សាកលវិទ្យាល័យ Suan Dusit Rajabhat ឬ Suan Dusit ។

ការស្ទង់មតិនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី ០៨-១១ ខែកក្កដា លើមនុស្សចំនួន ១.២៦៩ នាក់នៅទូទាំងប្រទេស បន្ទាប់ពីការរុះរើគណៈរដ្ឋមន្រ្តី បានក្លាយជាប្រធានបទដ៏ក្តៅគគុក សម្រាប់ការពិភាក្សា ក្នុងចំណោមសាធារណជន បន្ទាប់ពីរដ្ឋាភិបាល ក្រោមការដឹកនាំ របស់នាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចានអូចា បានបញ្ចប់ឆ្នាំដំបូងរបស់ខ្លួន នៅក្នុងការិយាល័យនៅថ្ងៃទី១០ ខែកក្កដា។

នៅពេលសួរថា តើរដ្ឋាភិបាលបានធ្វើអ្វី បានល្អក្នុងឆ្នាំកន្លងមកនេះ ៥០,៨០% នៃអ្នកឆ្លើយសំណួរ បានលើកឡើងពីការគ្រប់គ្រង របស់ខ្លួននៃជំងឺរាតត្បាត Covid-19 ។ ៣៤,៦៧% វិធានការដោះស្រាយ ដើម្បីជួយប្រជាជន ដែលរងផលប៉ះពាល់ ដោយស្ថានភាព Covid-19 ។

ក្នុងនោះជំនួយ ១២,៩៣% សម្រាប់ប្រជាជន ដែលមានប្រាក់ចំណូលទាប ដូចជាអ្នកកាន់ប័ណ្ណ សុខុមាលភាពរដ្ឋមនុស្សចាស់ និងជនពិការ ខណៈ ៨,២៤% នៃការពង្រីកផ្លូវរថភ្លើងអគ្គិសនី និងខ្សែដឹកជញ្ជូន និង ៦,៤០% សមត្ថភាពរបស់ខ្លួន ក្នុងការរក្សាច្បាប់ និងសណ្តាប់ធ្នាប់នៅក្នុងប្រទេស។

នៅពេលសួរថាតើវិស័យណា ដែលលទ្ធផល របស់រដ្ឋាភិបាលមិនពេញចិត្ត និងទាមទារ ឱ្យមានការកែលម្អនោះ ៦១,១៥ ភាគរយបានចង្អុលបង្ហាញ ការងាររួមរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច។ ២២,៨៥% វិធានការរបស់ខ្លួន ដើម្បីដោះស្រាយថ្លៃដើមខ្ពស់ ក្នុងការរស់នៅ និងភាពក្រីក្រ។

ក្នុងនោះ ១៣,៨០% បាននិយាយថា ការចែកចាយប្រាក់ជំនួយ មានភាពយឺតយ៉ាវហើយមិនមែន សម្រាប់មនុស្សគ្រប់គ្នានោះទេ។ ចំនួន ១២.៣៦% ការបង្ការ និងបង្ក្រាបអំពើពុករលួយ និង ៩,៦០% នៃការចំណាយនិ ងប្រាក់កម្ចីរបស់រដ្ឋាភិបាល ដែលនឹងបង្កើនបំណុលសាធារណៈ៕ ដោយ៖ ឈូក បូរ៉ា

To Top