ព័ត៌មានអន្តរជាតិ

សេដ្ឋកិច្ចកូរ៉េខាងត្បូង នឹងធ្លាក់ចុះ ២,៣ភាគរយនៅឆ្នាំនេះ ដោយសារជំងឺកូវីដ-១៩

សេអ៊ូល៖ ក្រុមអ្នកជំនាញឯកជន ក្នុងស្រុកបានឲ្យដឹងថា សេដ្ឋកិច្ចកូរ៉េខាងត្បូង ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ ២,៣ ភាគរយក្នុងឆ្នាំ២០២០ ដែលរងការវាយប្រហារ ដោយការឆ្លងនៃជំងឺកូវីដ-១៩។

យោងតាមវិទ្យាស្ថាន ស្រាវជ្រាវសេដ្ឋកិច្ចកូរ៉េ (KERI) បានឱ្យដឹងថា សេដ្ឋកិច្ចធំបំផុតទី ៤ នៅអាស៊ីមួយនេះ ត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះ ១,៧ ភាគរយនៅឆមាសទីមួយ និងធ្លាក់ចុះ ២,៩ ភាគរយនៅឆមាសទី ២ នៃឆ្នាំ២០២០។

ការព្យាករណ៍ប្រចាំឆ្នាំ គឺដូចគ្នានឹងការប៉ាន់ស្មានមុន ដែលបានធ្វើកាលពីខែមីនា។ វានឹងសម្គាល់ការធ្លាក់ចុះដំបូង របស់សេដ្ឋកិច្ចកូរ៉េខាងត្បូង ចាប់តាំងពីការធ្លាក់ចុះ ៥,១ ភាគរយ ដែលបានកត់ត្រាក្នុងឆ្នាំ ១៩៩៨ បន្ទាប់ពីមានវិបត្តិប្តូរប្រាក់បរទេស៕ ដោយ៖ ឈូក បូរ៉ា

To Top