ព័ត៌មានអន្តរជាតិ

ថៃ គ្រោង នឹងធ្វើតេស្តវ៉ាក់សាំង ការពារជំងឺកូវីដ១៩ លើមនុស្សក្នុង ខែវិច្ឆិកាខាងមុខ

បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ថា ក្រុមអ្នកស្រាវជ្រាវ របស់ប្រទេសថៃឡង់ដ៏ មានផែនការនឹងចាប់ផ្តើមចាក់វ៉ាក់សាំង ដើម្បីរកមើលការវិនិច្ឆ័យលើមនុស្ស ដែលចង់ដឹងអំពីសក្តានុពល របស់វ៉ាក់សាំង សម្រាប់វីរុសកូរ៉ូណាថ្មី នៅក្នុងខែវិច្ឆិកា និងត្រៀមចំនួន១០.០០០កម្រិត ។

មន្ត្រីជាន់ខ្ពស់មួយរូប បានឲ្យដឹងនៅថ្ងៃអាទិត្យនេះ ហើយគោលបំណង សម្រាប់វ៉ាក់សាំង ដែលអាចប្រើប្រាស់ បាននៅចុងឆ្នាំក្រោយ ។

បន្ទាប់ពីមានលទ្ធផលជាច្រើន ក្នុងការវិនិច្ឆ័យលើសត្វ ជំហានបន្ទាប់ គឺជាការវិនិច្ឆ័យពីកម្រិត ដែលបានផលិតសម្រាប់មនុស្ស ។ លោក Kiat Ruxrungtham សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ Chulalongkorn University នៅក្រុងបាងកក ដែលបានផលិតកម្មវិធីវ៉ាក់សាំង នេះឡើង ។

លោក Kiat បានថ្លែងប្រាប់ឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា “នៅគ្រាដំបូង យើងកំពុងតែបញ្ជូនវ៉ាក់សាំង នៅក្នុងខែមិថុនា ប៉ុន្តែ វាមិនងាយស្រួយដូចអ្វីដែលបានគ្រោយទុកនោះទេ” ។

មិនទាន់មានការអនុម័ត លើវ៉ាក់សំាងណាមួយ សម្រាប់វីរុស ដែលបង្កជំងឺកូវីដ១៩នៅឡើយទេ ប៉ុន្តែ បេក្ខភាពចូលរួមចំនួន១៩ ប្រទេសដែលបានធ្វើការវិនិច្ឆ័យ ទៅលើមនុស្សនៅទូទាំងពិភពលោក ។ ប្រទេសចិន នាំមុខគេក្នុង ការប្រជែងគ្នានេះ ជាមួយនឹងការធ្វើពិសោធន៍ លើវ៉ាក់សាំងដោយក្រុមហ៊ុន Sinovac Biotech ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top