ព័ត៌មានអន្តរជាតិ

បង់ក្លាដេស មានអ្នករងគ្រោះ ដោយសារទឹកជំនន់ លើសពី១,៣លាននាក់

បង់ក្លាដេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ថា  ប្រទេសបង់ក្លាដេស ត្រូវបានគេរាយការណ៍មកថា មានពលរដ្ឋប្រមាណជាង១,៣លាននាក់ បានរងគ្រោះដោយសារគ្រោះទឹកជំនន់ ។

យោងតាមទិន្នន័យដែលបានប្រកាសឲ្យដឹងជាផ្លូវការកាលពីថ្ងៃអាទិត្យថា គ្រោះទឹកជំនន់ បានជន់លិចនៅលើវិថីនានានៅក្រុង  Sunamganj ប្រទេសបង់ក្លាដេស ។ 

គ្រោះទឹកជំនន់បានបង្កឲ្យជន់លិចផ្លូវជាច្រើននៅបង់ក្លាដេស ដោយមានពលរដ្ឋលើសពី១,៣លាននាក់រងនូវផលប៉ះពាល់ និងពលរដ្ឋរាប់ពាន់គ្រួសារបានជម្លៀសខ្លួនចេញពីផ្ទះសម្បែង ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top