ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក កំពុងជាប់គំាងក្នុង “រណ្តៅដ៏ជ្រៅដោយជំងឺកូវីដ” ហើយមិនទាន់មានផែនការ ណាមួយ ដែលអាចចាកចេញ ពីរណ្តៅនេះនៅឡើយទេ

វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ថា ទូរទស្សន៍ CNN បានលើកឡើងនៅក្នុងការវិភាគស៊ីជម្រៅ នាពេលបច្ចុប្បន្ននេះថា សហរដ្ឋអាមេរិក កំពុងស្ថិតនៅក្នុងភាពជាប់គាំងក្នុង “រណ្តៅដ៏ជ្រៅដោយជំងឺកូវីដ” ជាមួយគ្នានេះដែរ មិនទាន់មានផែនការណាមួយ ដែលអាចចាកចេញ ពីរណ្តៅដ៏ជ្រៅនេះ នៅឡើយទេ” ។

ការវិភាគត្រូវបានបោះពុម្ពផ្សាយ កាលពីថ្ងៃសុក្រ ដោយបានដកស្រង់សម្តីក្នុង ”ភាពជាអ្នកដឹកនាំ“ក្នុងនាមបង្ហាញនូវហេតុផល នៅពីក្រោយសហរដ្ឋអាមេរិក បរាជ័យក្នុងការត្រួតពិនិត្យការឆ្លងជំងឺ ។ បានឲ្យដឹងថា “មានការជំទាស់ ភាពមិនច្បាស់លាស់ និងការមិនយល់ស្របតែមួយគត់ ពីក្រុមមន្ត្រីសហព័ន្ធ ដែលជាអ្នកអាចធ្វើផែនការ សម្រាប់ជាតិ” ។

ការវិភាគបានកើតចេញ នៅពេលដែលសហរដ្ឋអាមេរិក មានកំណត់ត្រាថ្មីរបស់ខ្លួន ដែលមានអ្នកឆ្លងជំងឺថ្មីជាប្រចាំថ្ងៃ ជាស្ទើររៀងរាល់ថ្ងៃ ជាមួយគ្នានេះដែរ មានអ្នកស្លាប់បានកើនឡើង ហើយក៏ចាប់ផ្តើមកើនឡើងរហូត ។

ទិន្នន័យដែលប្រមូល បានដោយសាកលវិទ្យាល័យ Johns Hopkins University បានបង្ហាញឲ្យដឹងថា សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺកើនឡើងដល់៣.២៤៣.០០០នាក់ គិតត្រឹមល្ងាចថ្ងៃសៅរ៍ ដែលមានអ្នកស្លាប់កើនឡើងដល់១៣៤.៧០០នាក់ ។

យោងតាមសារព័ត៌មាន Bloomberg News បានឲ្យដឹងថា កាលពីថ្ងៃសៅរ៍ ត្រូវបានគេមើលឃើញថា អ្នកឆ្លងជំងឺប្រចាំថ្ងៃបានកើនដែលមានចំនួន៧១.៣៨៩នាក់នៅទូទាំងប្រទេស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top