ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ថា ក្រុង Tangshan ស្ថិតនៅភាគខាងជើងប្រទេសចិន មានករណីរញ្ជួយដីមួយកម្រិត៤.៧រ៉ិចទ័រ នៅថ្ងៃអាទិត្យនេះ ។ នេនេះបើយោងតាមទីភ្នាក់ងារ ស្ទង់ទិន្នន័យនិងភូមិសាស្ត្រ សហរដ្ឋអាមេរិក (USGS)បានឲ្យដឹង ដែលជាតំបន់ធ្លាប់រងគ្រោះធ្ងន់ធ្ងរ បំផុត ក្នុងឆ្នាំ១៩៧៦ ដែលបណ្តាលឲ្យ ស្លាប់មនុស្សយ៉ាងច្រើន ។
ទីភ្នាក់ងារ USGS បានឲ្យដឹងថា មានករណីរញ្ជួយដីកើតឡើង នៅថ្ងៃអាទិត្យនេះ នៅវេលាម៉ោង៦និង៣៨នាទីព្រឹក ត្រូវនឹងម៉ោង២២និង៣៨នាទី ម៉ោងសកលកាលពីថ្ងៃសៅរ៍ ។ ដែលបានកើតឡើងនៅតំបន់ជាយក្រុង នៃកន្លែងអ្នកស្រុករស់នៅពីក្រុង Tangshan ដែលមានចម្ងាយប្រមាណ២០០គីឡូម៉ែត្រស្ថិតនៅភាគខាងកើត ក្រុងប៉េកាំង ។
អាជ្ញាធរតាមដានគ្រោះរញ្ជួយដី របស់ប្រទេសចិន បានដាក់កម្រិត នៃការរញ្ជួយដីនេះនៅត្រឹម៥,១រ៉ិចទ័រ ហើយបានឲ្យដឹងថា វាមានជម្រៅ១០គីឡូម៉ែត្រ ។
គួររំលឹកថា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ១៩៧៦ ពលរដ្ឋប្រមាណមួយលាននាក់ នៅក្រុងអណ្តូងរ៉ែ បានបាត់ដំណឹងឈឹងដោយគ្រោះ រញ្ជួយដីកម្រិត៧,៨រ៉ិចទ័រ ហើយក្រោយមកមានគ្រោះរញ្ជួយដីមួយទៀត កើតឡើងកម្រិត៧,១រ៉ិចទ័រ ដែលបានកើតឡើងក្នុងរយៈពេល១៥ម៉ោងក្រោយមក ។
ប្រទេសចិន បាននិយាយថា ពលរដ្ឋប្រមាណ២៤០.០០០នាក់ បានស្លាប់ ទោះបីជាយ៉ាងនេះក្តី គេជឿជាក់ថា ជាតួលេខមួយបង្ហាញឲ្យឃើញថាតិចតួច ដោយសារតែមូលហេតុ ពាក់ព័ន្ធនឹងរឿងនយោយបាយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា