គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នំា២០២០ថា ចំនួននៃអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសអ៊ីរ៉ង់ បនកើនឡើងលើស ពី២៥៥.០០០នាក់ គិតត្រឹមថ្ងៃសៅរ៍ ទន្ទឹមនឹងនេះដែរ ប្រទេសអារ៉ាប៊ី សាអូឌីត មានអ្នកឆ្លងជំងឺ សរុបកើនជិត២៣០.០០០នាក់ ។
អ៊ីរ៉ង់ ជាប្រទេសដែលរងគ្រោះគ្រោះធ្ងន់ធ្ងរ ជាងគេដោយសារជំងឺកូវីដ១៩ នៅឯមជ្ឈិមបូព៌ា ហើយត្រូវបានគេរាយ ការណ៍មកថា មានអ្នកឆ្លងជំងឺថ្មីចំនួន២.៣៩៧នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនដល់២៥៥.១១៧នាក់ ។
អ៊ីរ៉ង់ ក៏ត្រូវបានគេរាយការណ៍មកថា មានអ្នកស្លាប់បន្ថែមទៀតចំនួន១៨៨នាក់ ដោយាសារវីរុសនេះ ដោយនាំឲ្យតួលេខ នៃអ្នកស្លាប់កើនដល់១២.៦៥៣នាក់ ។ សរុបអ្នកជំងឺ២១៧.៦៦៦នាក បានជាសះស្បើយពីជំងឺ ហើយមានអ្នកជំងឺចំនួន៣.៣៣៨នាក់ មានស្ថានភាពធ្ងន់ធ្ងរ ។
នៅថ្ងៃដូចគ្នានេះដែរ ប្រទេសអារ៉ាប៊ី សាអូឌីត ត្រូវបានគេប្រកាសឲ្យដឹងថា មានអ្នកឆ្លងជំងឺថ្មីចំនួន២.៩៤៤នាក់ និងមានអ្នកស្លាប់បន្ថែមទៀតចំនួន៣០នាក់ ដែលនាំឲ្យចំនួននៃអ្នកឆ្លងជំងឺសរុបកើនដល់២២៩.៤៨០នាក់ និងអ្នកស្លាប់សរុបកើនដល់២.១៨១នាក់ ។
ព្រះរាជាណាចក្រមួយនេះ ក៏ត្រូវបានគេរាយការណ៍មកថា មានអ្នកជំងឺចំនួន២.៣៧០នាក់បានជាសះស្បើយពីជំងឺ ដែលនាំឲ្យចំនួន១៦៥.៣៩៦នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា