បរទេស៖ ប្រទេសស៊ុយអែត នៅថ្ងៃចន្ទនេះ បាននិយាយថា ខ្លួនគាំទ្រកិច្ចប្រឹងប្រែងបារាំង និងអាល្លឺម៉ង់ សម្រាប់ការឆ្លើយតប ចំពោះច្បាប់សន្តិសុខថ្មី របស់ប្រទេសចិន លើបញ្ហាហុងកុង ដោយចូលរួម ជាមួយប្រទេសដាណឺម៉ាកនិងហូឡង់ ក្នុងការជំរុញសហភាពអឺរ៉ុប ឲ្យពិចារណាវិធានការ ប្រឆាំងលើប្រទេសចិន។
ដូចទៅនឹង ប្រទេសលោកខាងលិចភាគច្រើនផងដែរ សហភាពអឺរ៉ុប បានថ្កោលទោសការសម្រេចចិត្ត ធ្វើឡើងដោយរដ្ឋសភាចិន ដែលអនុម័តច្បាប់សន្តិសុខជាតិ សម្រាប់អតីតអាណានិគម របស់អង់គ្លេស គឺហុងកុង បើទោះជាមាន ការថ្កោលទោសអន្តរជាតិក៏ដោយ។
នៅមុនជំនួបដ៏កម្រមួយ ជាមួយសហភាគីសហភាពអឺរ៉ុប នៅក្នុងទីក្រុងព្រួចសែល រដ្ឋមន្ត្រីការបរទេសស៊ុយអែត លោក Anne Linde បានមានប្រសាសន៍យ៉ាងដូច្នេះថា “មានសំណើឲ្យមានវិធានការ ដែលស្នើឡើងយ៉ាងពិសេស ដោយប្រទេសអាល្លឺម៉ង់ និងប្រទេសបារំាង ដែលខ្ញុំនឹងគាំទ្រ ព្រោះយើងចាំបាច់ ត្រូវមានប្រតិកម្ម ចំពោះអ្វីដែលកំពុងតែកើតមានឡើង នៅក្នុងទីក្រុងហុងកុង”៕ ប្រែសម្រួល៖ប៉ាង កុង
