ព័ត៌មានអន្តរជាតិ

សាស្ត្រាចារ្យ ដែលបានរិះគន់ ប្រធានាធិបតីចិន ពេលនេះត្រូវបាន ដោះលែងហើយ

បរទេស ៖ នៅថ្ងៃចន្ទនេះសារព័ត៌មាន បរទេស បានចេញផ្សាយថា សាស្ត្រាចារ្យជនជាតិចិនម្នាក់ ដែលបានសរសេរអត្ថបទ ដែលបានរិះគន់ពីវិធានការ ការពារកូវីដ១៩ផង របបផ្តាច់ការផងជាពិសេស ការដឹកនាំរបស់ប្រធានាធិបតី ស៊ីជីនពីង ផងពេលនេះ ត្រូវបានដោះលែង ហើយបន្ទាប់ពីត្រូវបានឃុំខ្លួន អស់រយៈពេលជិតមួយ សប្តាហ៍កន្លងមក។

គួររំលឹកដែរថាលោក Xu Zhangrun សាស្រ្តាចារ្យច្បាប់ នៃសាកលវិទ្យាល័យ Tsinghua ដែលមានកេរ្តិ៍ឈ្មោះនៅទីក្រុងប៉េកាំងត្រូវបានក្រុមមនុស្សជាង ២០ នាក់នាំយកចេញពីផ្ទះ របស់គាត់នៅក្នុងរដ្ឋធានី កាលពីថ្ងៃទី ៦ ខែកក្កដា។

ប៉ុន្តែយោង តាមមិត្តភ័ក្តជិតស្និទ្ធ របស់លោក២នាក់ បានបញ្ជាក់ ប្រាប់ក្រុមអ្នកកាសែត បរទេសថា លោកសាស្ត្រាចារ្យ កាលពីថ្ងៃអាទិត្យ គឺត្រូវបានគេដោះលែង ឲ្យត្រឡប់មកកាន់ផ្ទះ របស់គាត់វិញហើយផងដែរ ប៉ុន្តែរហូតមកដល់ពេលនេះ គឺមិនមានការឆ្លើយតបជាផ្លវការណាមួយ ចំពោះបញ្ហានេះពីសំណាក់ប៉ូលីស នៃទីក្រុងប៉េកាំងនោះឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top