ព័ត៌មានអន្តរជាតិ

ចិន សងសឹកអាមេរិក ដោយដាក់ទណ្ឌកម្មលើ មន្រ្តីក្រុងវ៉ាស៊ីនតោន ជុំវិញការ រំលោភសិទ្ធិមនុស្សនៅ Xinjiang

ហុងកុង៖ ទីក្រុងប៉េកាំង បានប្រកាសដាក់ទណ្ឌកម្មប្រឆាំង នឹងមន្រ្តីសហរដ្ឋអាមេរិក រួមទាំងសមាជិកព្រឹទ្ធសភា Marco Rubio និងលោក Ted Cruz ក្នុងការសងសឹកចំពោះវិធានការដែលបានប្រកាស ដោយទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន ជុំវិញការរំលោភសិទ្ធិមនុស្សនៅទីក្រុង Xinjiang ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ហួ ឈុនយីង បានបង្ហាញទណ្ឌកម្មថ្មីនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃចន្ទ ដោយអំពាវនាវ ឲ្យ សហរដ្ឋអាមេរិកបញ្ឈប់ការជ្រៀតជ្រែកចូលកិច្ចការ អន្តរជាតិរបស់ចិន។

ក្នុងចំណោមមន្ត្រីអាមេរិក ដែលមានឈ្មោះ គឺសមាជិកព្រឹទ្ធសភា Rubio និង Cruz ដែលជាអតីតបេក្ខជន ប្រធានាធិបតីទាំងពីររូប តំណាង អាមេរិក Chris Smith ដែលជាឯកអគ្គរដ្ឋទូតទទួលបន្ទុកសេរីភាព សាសនាអន្តរជាតិលោក Sam Brownback និងគណៈកម្មាធិការប្រតិបត្តិសភា ស្តីពីប្រទេសចិន៕ដោយ ឈូក បូរ៉ា

To Top