យូអិន៖ បេសកម្មអចិន្រ្តៃយ៍របស់ចិន ប្រចាំនៅអង្គការសហប្រជាជាតិ បានលើកឡើងថា អគ្គលេខាធិការអង្គការសហប្រជាជាតិ បានគូសបញ្ចាក់ពីសាមគ្គីភាពជាមួយប្រទេសចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រោះទឹកជំនន់
អគ្គលេខាធិការ លោក Antonio Guterres បានពាំនាំតាមរយៈលោកឯកអគ្គរដ្ឋទូតលោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ចិន ទៅកាន់អង្គការសហប្រជាជាតិ ពីសាមគ្គីភាព និងការអាណិតអាសូរយ៉ាងខ្លាំង ចំពោះក្រុមគ្រួសារ ដែលរងផលប៉ះពាល់ និងប្រជាជន និងរដ្ឋាភិបាលចិន បន្ទាប់ពីមានផលវិបាកយ៉ាងធ្ងន់ធ្ងរដោយទឹកជំនន់នៅប្រទេសចិន ដែលបណ្តាលឱ្យបាត់បង់ជីវិត និងសោកនាដកម្ម៕ដោយ ឈូក បូរ៉ា