Covid-19

អភិបាលក្រុង៖ ទីក្រុង Los Angeles ជិតដល់កម្រិតគំរាមកំហែង​ ខ្ពស់បំផុតពណ៌ក្រហម របស់មេរោគកូវីដ១៩

បរទេស៖ រោគរាតត្បាតវីរុសកូរ៉ូណា បានសម្លាប់មនុស្សជាង ៥៧០.០០០ នាក់នៅទូទាំងពិភពលោក។ លោក Eric Garcetti អភិបាលក្រុង Los Angeles បាននិយាយថា ទីក្រុង Los Angeles ស្ថិតនៅតាមព្រំដែននៃ ការផ្លាស់ប្តូរទៅជាតំបន់ក្រហម ដែលជាកម្រិតគម្រាមកំហែង ខ្ពស់បំផុតរបស់មេរោគកូវីដ១៩។

យោងតាមសារព័ត៌មាន ABC News ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Eric Garcetti ថា «យើងនៅតែស្ថិតក្នុងភាពអាសន្នខ្លាំងណាស់។ យើងមិនដែលមានមនុស្សឆ្លងឬឆ្លងច្រើនទេ»។

ពាក់ព័ន្ធនឹងរោគរាតត្បាតនេះដែរ គឺមានមនុស្សជាង ១៣លាននាក់ នៅទូទាំងពិភពលោកត្រូវបាន គេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺកូវីដ ១៩ ដែលជំងឺនេះបង្កឡើង ដោយវីរុសផ្លូវដង្ហើមថ្មី។ នេះបើយោងតាមទិន្នន័យ ដែលត្រូវបានចងក្រងដោយ មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មនៅសាកលវិទ្យាល័យ Johns Hopkins ។ ចំនួនពិតប្រាកដត្រូវបានគេជឿជាក់ថា មានចំនួនច្រើនដោយសារ តែកង្វះតេស្ត៍រកមេរោគ, ករណីដែលមិនបានរាយការណ៍ និងការសង្ស័យជាច្រើនដែលថា រដ្ឋាភិបាលមួយចំនួន កំពុងលាក់បាំងឬបន្ថយកំរិត នៃការផ្ទុះឡើងនៃប្រជាជាតិរបស់ពួកគេ។

ចំណែក សហរដ្ឋអាមេរិកបានក្លាយជា ប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយមានករណីឆ្លងជាង ៣,៣ លាននាក់ បានធ្វើរោគវិនិច្ឆ័យ ហើយយ៉ាងហោចណាស់មានអ្នកស្លាប់ ១៣៥.៥៨២ នាក់ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top