ព័ត៌មានអន្តរជាតិ

អាមេរិកបដិសេធ ការអះអាងកម្មសិទ្ធិរបស់ចិន នៅដែនសមុទ្រចិនខាងត្បូង

បរទេស៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានបដិសេធច្រានចោល ការអះអាងកម្មសិទិ្ធដែនសមុទ្រ របស់ប្រទេសចិន នៅសមុទ្រចិនខាងត្បូង ដោយប្រកាស ការប្រជែងជាផ្លូវការមួយ ចំពោះការកាន់កាប់គ្រប់គ្រងរបស់ចិន លើដែនទឹកទាំងនោះ។

យោងតាម ការចេញផ្សាយព័ត៌មានមួយ របស់ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo បានចេញ នូវសេចក្តីថ្លែងការណ៍មួយ និយាយថា សហរដ្ឋអាមេរិក កំពុងតែពង្រឹងគោលនយោបាយរបស់ខ្លួន នៅក្នុងផ្នែកដ៏សំខាន់​ និងមានជម្លោះរបស់តំបន់។

រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិករូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងកំពុងតែធ្វើឲ្យប្រាកដចិត្តថា ការអះអាងកម្មសិទ្ធិ របស់ទីក្រុងប៉េកាំង ចំពោះធនធានតំបន់ឆ្នេរ ស្ទើរតែនៅទូទាំងដែនសមុទ្រចិនខាងត្បូង គឺពិតជាមិនស្របច្បាប់ទាំងស្រុង គឺវាហាក់ដូចជា យុទ្ធនាការសម្លុតគម្រាម ដើម្បីកាន់កាប់ពួកវា (ដែនសមុទ្រ)”៕ ប្រែសម្រួល៖ប៉ាង កុង

To Top