បរទេស៖ អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិសេរីភាពបញ្ចេញមតិ នៅថ្ងៃចន្ទសប្ដាហ៍នេះ បានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងតែបង្កើនការរំលោភបំពាន លើប្រព័ន្ធផ្សព្វផ្សាយ និងបាននិយាយ ពីផលប៉ះពាល់អវិជ្ជមានរបស់លោក ត្រាំ លើសេរីភាពសារព័ត៌មានពិភពលោក។
នៅក្នុងសន្និសីទកាសែតផ្លូវការចុងក្រោយ របស់លោក នៅមុនពេលចប់អាណត្តិ៦ឆ្នាំរបស់លោក នាចុងខែនេះ លោក David Kaye បាននិយាយ នៅក្នុងសេចក្តីអត្ថាធិប្បាយដ៏មុតមាំ ជាបន្តបន្ទាប់របស់លោកថា លោកសង្ឃឹមថា ការវាយប្រហារ លើអ្នកសារព័ត៌មានសហរដ្ឋអាមេរិកនឹងចប់ នៅពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ ចាកចេញពីតំណែង។
នៅក្នុងទីក្រុងហ្សឺណែវ លោក David Kaye បាននិយាយប្រាប់ អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “ច្បាស់ខ្លាំងណាស់ថា បញ្ហាចុះហត្ថលេខាកាលពី៤ឆ្នាំកន្លងទៅ នាពេលបច្ចុប្បន្ននេះ គឺជាវិធីដែលលោកប្រធានាធិបតី ដោះស្រាយជាមួយប្រព័ន្ធផ្សព្វផ្សាយ គឺជាវិធីដែលលោក ប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយ ប្រឆាំងនឹងសិទ្ធិសេរីភាពបញ្ចេញមតិ”៕ ប្រែសម្រួល៖ប៉ាង កុង