ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ីរ៉ង់ និយាយថា នឹងអាចឆ្លងផុតឥទ្ធិពលអាក្រក់ ដែលបណ្តាលមកពី ទណ្ឌកម្មដោយអាមេរិក

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Hassan Rouhani មកដល់ពេលនេះ នៅតែបញ្ជាក់ច្បាស់ៗថា ប្រទេសរបស់លោក នឹងអាចឆ្លងរួចតំណាក់កាល ដ៏លំបាកដែលបណ្តាលមកពី ឥទ្ធិពលដ៏អាក្រក់ពី ទណ្ឌកម្មរបស់អាមេរិក។

ថ្លែងទៅកាន់កិច្ចប្រជុំ របស់រដ្ឋាភិបាលស្តីអំពី សេដ្ឋកិច្ចលោក Rouhani បានបញ្ជាក់ទៀតថាជនជាតិអាមេរិកបានរំពឹងថា សេដ្ឋកិច្ចរបស់ប្រទេសអ៊ីរ៉ង់ នឹងត្រូវផ្អាកដំណើរការ យ៉ាងហោចណាស់ពាក់កណ្តាល បន្ទាប់ពីការដាក់ទណ្ឌកម្ម ប៉ុន្តែថ្ងៃនេះយើងបានគ្រប់គ្រង ប្រទេសដោយពឹងផ្អែកលើសេដ្ឋកិច្ចសេរី នៃប្រេងកាតរបស់យើង។

លោកបានបន្ថែមថា ខណៈដែលជំងឺរាតត្បាត ឆ្លងរាលដាលបានធ្វើឱ្យរំខាន ដល់សេដ្ឋកិច្ចពិភពលោក និងរារាំងការផ្គត់ផ្គង់តម្រូវការ មូលដ្ឋានសូម្បីតែនៅក្នុងប្រទេស អភិវឌ្ឍន៍មួយចំនួន រដ្ឋាភិបាលអ៊ីរ៉ង់បានដោះស្រាយ ជាមួយនឹងស្ថានភាពលំបាកជាមួយ នឹងការរៀបចំជាពិសេសផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top