វ៉ាស៊ីនតោន៖ ក្រុមហ៊ុន Apple Inc បានប្រកាសថាខ្លួននឹងផ្តល់ប្រាក់ជាង ៤០០ លានដុល្លារអាមេរិក ដល់គម្រោងលំនៅដ្ឋាន ដែលមានតំលៃសមរម្យ និងកម្មវិធីជំនួយម្ចាស់គេហដ្ឋាន នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកនៅឆ្នាំនេះ ដែលជាព្រឹត្តិការណ៍សំខាន់មួយ នៅក្នុងការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុន ក្នុងទឹកប្រាក់ ២,៥ ពាន់លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិលំនៅដ្ឋាន។
សេចក្តីប្រកាសបានឲ្យដឹងថា ថវិកានេះនឹងគាំទ្រ ប្រជាជនកាលីហ្វ័រនីញ៉ា រាប់ពាន់នាក់ ដោយមានជំនួយពីអ្នកទិញ ផ្ទះលើកដំបូង ឬផ្ទះថ្មីដែលមានតម្លៃសមរម្យ។
អនុប្រធានក្រុមហ៊ុន Apple លោក Kristina Raspe សម្រាប់អចលនទ្រព្យពិភពលោក និងគ្រឿងសង្ហារឹម បានលើកឡើងថា“ នៅពេលមួយដែលសមាជិកសហគមន៍របស់យើង កំពុងប្រឈមនឹងបញ្ហា ដែលមិនធ្លាប់មាន ពីមុនមកយើងជឿជាក់ថា វាជាការសំខាន់ ដើម្បីធ្វើឱ្យប្រាកដថា ក្តីសង្ឃឹមរបស់ពួកគេសម្រាប់អនាគតត្រូវបានគាំទ្រតាមរយៈកម្មវិធី និងលទ្ធផលជាក់ស្តែង” ៕ ដោយ ឈូក បូរ៉ា