ព័ត៌មានអន្តរជាតិ

សាលារៀន​ ចំនួន២នៅថៃ នឹងបិទទ្វារវិញនៅថ្ងៃពុធនេះ ដោយសារបារម្ភពី ការឆ្លងវីរុសកូរ៉ូណា

បរទេស៖ សាលារៀនចំនួន ២ នៅទីក្រុងបាងកកគឺសាលា Samsenwittayalai និង សាលា Sainampeung នឹងត្រូវបិទទ្វារនៅថ្ងៃពុធនេះ ដោយសារលទ្ធផល នៃការភ័យខ្លាចអំពីវីរុសកូរ៉ូណា។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា សាលា Samsenwittayalai បានប្រកាសបិទ នៅលើទំព័រហ្វេសប៊ុក របស់ខ្លួន កាលពីថ្ងៃអង្គារដោយនិយាយថា ការសម្រេចចិត្តនេះបានកើតឡើង បន្ទាប់ពីក្រុមប្រឹក្សាភិបាល របស់ខ្លួនបានដឹងថា សិស្ស Mathayom 2 ម្នាក់ និងក្រុមគ្រួសារ របស់គាត់បានស្នាក់នៅសណ្ឋាគារ តែមួយនៅទីក្រុង Rayong ជាកន្លែងដែលទាហានអេហ្ស៊ីបម្នាក់ មានវីរុសកូវីដ១៩ កំពុងស្នាក់នៅ។

នៅថ្ងៃទី ៨ ខែកក្កដា គណៈប្រតិភូយោធាអេហ្ស៊ីប បានមកដល់អាកាសយានដ្ឋាន U-Tapao នៅ Rayong ហើយស្នាក់នៅពីរបីថ្ងៃមុនពេលបន្តដំណើរត្រឡប់មកមាតុភូមិវិញ។

មនុស្សចំនួន ៧៧ ក្នុងចំណោមក្រុម ៣១ ដែលបានរំលោភលើវិធានការ ដាក់ឱ្យនៅ ដាច់ដោយឡែក បានធ្វើដំណើរទៅដើរលេងផ្សារ នៅតំបន់នោះមុនពេលពួកគេ ចាកចេញពីប្រទេស កាលពីថ្ងៃសៅរ៍។

ទាហានម្នាក់ក្នុង ចំណោមទាហានទាំងនោះក្រោយមក ត្រូវបានគេរកឃើញថា បានឆ្លងវីរុសនេះ។ ជាការឆ្លើយតបមជ្ឈមណ្ឌលរដ្ឋបាល Covid-19 បានរិះគន់ស្ថានទូតអេហ្ស៊ីប ដែលបានរៀបចំកន្លែងស្នាក់នៅ សណ្ឋាគារ សម្រាប់សមាជិក នៃគណៈប្រតិភូ ជំនួសឱ្យការដាក់ពួកគេនៅក្នុងកន្លែង ដាច់ដោយឡែកមួយ ដែលត្រូវបានអនុម័តដោយរដ្ឋ៕

ប្រែសម្រួលៈ ណៃ តុលា

To Top