បរទេស៖ ទីភ្នាក់ងារប៉ូលីសស៊ើបអង្កេត នៅក្រោមក្រសួងសន្តិសុខ សាធារណៈវៀតណាម កាលពីថ្ងៃច័ន្ទ បានឆែកឆេរផ្ទះ របស់មន្រ្តីសាធារណៈចំនួន ៣ នាក់ នៅទីក្រុងហាណូយ ពីបទលួចឯកសារ សម្ងាត់របស់រដ្ឋ។
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ជនសង្ស័យរួមមានឈ្មោះង្វៀន អាញង៉ក អាយុ ៤៦ ឆ្នាំ មានទីលំនៅក្នុងសង្កាត់វៀន ស្រុកឡុងប៊ីន ធ្វើការជាសមាជិកលេខាធិការដ្ឋាន ក្នុងគណៈកម្មាធិការប្រជាជនហាណូយ។
ទី២ ឈ្មោះ ង្វៀនហួងត្រុង អាយុ ៣៧ ឆ្នាំនៅវួចបាក់ដុងស្រុកហាយប៊ិញ ធ្វើជាអ្នកបើកឡានឱ្យប្រធានគណៈកម្មាធិការប្រជាជនហាណូយ ង្វៀកឈីក។
ទី៣ ឈ្មោះ ភឿកកាងដុង អាយុ ៣៧ ឆ្នាំនៅឃុំតឹនទ្រីស្រុកថាញ់ទ្រី ធ្វើការជាមន្រ្តីប៉ូលីសនៅនាយកដ្ឋានប៉ូលីស ប្រឆាំងអំពើពុករលួយ ការរត់ពន្ធនិងឧក្រិដ្ឋកម្មសេដ្ឋកិច្ច (នាយកដ្ឋានប៉ូលីសប្រឆាំង បទឧក្រិដ្ឋសេដ្ឋកិច្ច) ក្រោមក្រសួងសន្តិសុខសាធារណៈ។
ករណីនេះកំពុងស្ថិតក្រោមការ ស៊ើបអង្កេតបន្ថែមទៀត៕
ប្រែសម្រួលៈ ណៃតុលា