ព័ត៌មានអន្តរជាតិ

អង់គ្លេស ដាក់បំរាមលើក្រុមហ៊ុន Huawei ពីការផ្គត់ផ្គង់ឧបករណ៍សម្រាប់បណ្ដាញ 5G

ឡុងដ៌៖ រដ្ឋាភិបាល បានប្រកាសកាលពីថ្ងៃអង្គារថា ចក្រភពអង់គ្លេសនឹងហាមឃាត់ ក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei ពីការផ្គត់ផ្គង់ឧបករណ៍ សម្រាប់បណ្តាញ 5G ចាប់ពីចុងឆ្នាំនេះ។

រដ្ឋលេខាធិការចក្រភពអង់គ្លេសផ្នែកឌីជីថល វប្បធម៌ប្រព័ន្ធផ្សព្វផ្សាយ និងកីឡា លោក Oliver Dowden បានលើកឡើងថារដ្ឋាភិបាល ក៏បានប្តេជ្ញាដកហូតនូវឧបករណ៍ Huawei ដែលមានស្រាប់ចេញពីបណ្តាញអង់គ្លេស នៅឆ្នាំ២០២៧ ផងដែរ។

វិធានការនេះកើតឡើងនៅ ពេលដែលសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើក្រុមហ៊ុន Huawei ដែលគ្រោងនឹងធ្វើឱ្យសកម្មនៅក្នុងខែកញ្ញា គំរាមកំហែងដល់ការរំខាន ដល់បណ្តាញផ្គត់ផ្គង់របស់ក្រុមហ៊ុនចិន។

នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានបើកកិច្ចប្រជុំជាមួយក្រុមប្រឹក្សា សន្តិសុខជាតិរបស់លោក នៅព្រឹកថ្ងៃអង្គារម្សិលមិញនេះ ដែលលោកត្រូវបានគេណែនាំថា ការដាក់ទណ្ឌកម្មនេះ នឹងជះឥទ្ធិពលដល់ភាពជឿជាក់របស់ក្រុមហ៊ុន Huawei ក្នុងនាមជាអ្នកផ្តល់សេវា 5G៕
ដោយ ឈូក បូរ៉ា

To Top