ព័ត៌មានអន្តរជាតិ

នៅឆ្នាំ២១០០ ចំនួនប្រជាជននៅទូទាំងពិភពលោក អាចមានតិចជាង ២ពាន់លាននាក់បើធៀប នឹងការព្យាករណ៍របស់ UN

ប៉ារីស៖ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ថា ភពផែនដីនឹងមានប្រជាជនចំនួន ៨,៨ពាន់លាននាក់ក្នុងឆ្នាំ២១០០ ដែលចំនួន២ពាន់លាននាក់តិចជាងការ ប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិ (UN)នាពេលបច្ចុប្បន្ននេះ ។ បើយោងតាមការស្រាវជ្រាវដ៏ធំមួយដែលបានចេញផ្សាយនៅថ្ងៃពុធទី ១៥ ខែកក្កដានេះ ដែលបានមើលឃើញថា ការតម្រង់ថាមពលសកលថ្មីមានរាងដូចការធ្លាក់ ចុះនៃអត្រាអ្នកមានកូន និងប្រជាជន ដែលមានស្បែកខ្មៅ ។

ក្រុមអ្នកស្រាវជ្រាវអន្តរជាតិបានរាយការណ៍ឲ្យដឹងតាមរយៈកាសែត The Lancet ថា នៅចុងសតវត្សរ៍ទី ប្រទេសចំនួន១៨៣ក្នុងចំណោម១៩៥ ប្រទេស ដែលរារាំងការហូរចូលនៃជនអន្តោប្រវេសន៍នឹងធ្លាក់ចុះទាប ជាងកម្រិតដែលត្រូវការដើម្បីរក្សាកម្រិត ប្រជាជន ។

ប្រទេសជាង២០ រួមមាន ជប៉ុន អេស្ប៉ាញ អ៊ីតាលី ថៃឡង់ដ៏ ព័រទុយហ្គាល់ កូរ៉េខាងត្បូង និងប៉ូឡូញ នឹងឃើញចំនួនពលរដ្ឋរបស់ពួកគេមានការថយ ចុះយ៉ាងហោចណាស់ពាក់កណ្តាល ។

ប្រទេសចិន នឹងធ្លាក់ចុះ ស្ទើរតែទាំងអស់ពីចំនួន១,៤ពាន់លាននាក់ ដែលសព្វថ្ងៃដល់ ៧៣០លាននាក់ក្នុងរយៈពេល៨០ ឆ្នាំមកនេះ ។

ទន្ទឹមនឹងនេះដែរ អនុតំបន់សាហារ៉ា នៅទ្វីបអាហ្វ្រិក នឹងកើនឡើងទ្វេដងដល់ប្រជាជនប្រមាណ៣កោដិនាក់ ដែលមានប្រទេសនីហ្សេរីយ៉ា បានកើនឡើងដល់ជិត ៨០០លាននាក់នៅឆ្នាំ២១០០ ដែលស្ថិតនៅលំដាប់ទី២ បន្ទាប់ពីប្រទេសឥណ្ឌាចំនួន ១,១ពាន់លាននាក់៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top