ព័ត៌មានអន្តរជាតិ

ចិនប្តេជ្ញាសងសឹក ក្រោយលោក ត្រាំ បញ្ចប់សិទ្ធិពិសេស សម្រាប់ហុងកុង

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារសប្ដាហ៍នេះ បានបញ្ជាឲ្យបញ្ចប់សិទ្ធិពិសេសហុងកុង ក្រោយច្បាប់អាមេរិកដាក់ ពិន័យប្រទេសចិន សម្រាប់អ្វីដែលលោកហៅថា សកម្មភាពគាបសង្កត់លើ អតីតអាណានិគមអង់គ្លេស បណ្ដាលឲ្យទីក្រុងប៉េកាំងព្រមាន ដាក់ទណ្ឌកម្មសងសឹក។

ដោយលើកឡើងពីការសម្រេចចិត្ត របស់ប្រទេសចិន អនុម័តច្បាប់សន្តិសុខជាតិថ្មីសម្រាប់ទីក្រុងហុងកុងនោះ លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជា ប្រតិបត្តិមួយ ដែលលោកនិយាយថា នឹងបញ្ចប់សិទ្ធិអនុគ្រោះពិសេស លើសេដ្ឋកិច្ច សម្រាប់ទីក្រុងហុងកុង។

ក្រសួងការបរទេសចិន នៅថ្ងៃពុធនេះ បាននិយាយប្រាប់ថា ទីក្រុងប៉េកាំង នឹងដាក់ទណ្ឌកម្មសងសឹកលើបុគ្គលនិងអង្គភាពសហរដ្ឋអាមេរិក ក្នុងដំណើរឆ្លើយតបចំពោះច្បាប់ ដែលផ្តោតគោលដៅលើ ធនាគារ ប៉ុន្តែសេចក្តីថ្លែងការណ៍ ដែលចេញតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ មិនបានលើកឡើងពីបទបញ្ជាប្រតិបត្តិការ អាមេរិកនោះទេ៕ ប្រែសម្រួល៖ប៉ាង កុង

To Top