ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីតួកគី និងលោក ត្រាំ យល់ព្រមធ្វើការកាន់តែ ជិតស្និទ្ធឡើងនៅលីប៊ី ដើម្បីរក្សាស្ថិរភាព

បរទេស៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមព្រៀងគ្នាក្នុង កិច្ចសន្ទនាគ្នាតាមទូរស័ព្ទថា នឹងធ្វើការងារកាន់តែជិតស្និទ្ធឡើង នៅក្នុងប្រទេសលីប៊ី ដើម្បីធានាដល់ស្ថិរភាពយូរអង្វែង នៅក្នុងប្រទេសនេះ នេះបើតាមសម្តីការិយាល័យ ប្រធានាធិបតីតួកកី នៅថ្ងៃអង្គារសប្ដាហ៍នេះ។

ប្រទេសតួកគីគាំទ្រ ចំពោះរដ្ឋាភិបាលកិច្ចព្រមព្រៀងជាតិ ដែលអន្តរជាតិទទួលស្គាល់ នៅក្នុងប្រទេសលីប៊ី ដែលកំពុងតែប្រយុទ្ធគ្នា ជាមួយកងទ័ពជាតិលីប៊ី មានមូលដ្ឋាននៅភាគខាងកើត ដែលទទួលបានការគាំទ្រ ពីសហភាពអារ៉ាប់រួម អេហ្ស៊ីប និងប្រទេសរុស្ស៊ី។ ប្រទេសតួកគី កាលពីមុន បាននិយាយថា សហរដ្ឋអាមេរិកចាំបាច់ត្រូវតែ ធ្វើតួនាទីឲ្យសកម្មបន្ថែមទៀត នៅក្នុងប្រទេសលីប៊ី។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទី ភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា លោក ត្រាំ និងលោក Tayyip Erdogan ក៏បានពិភាក្សាគ្នាផងដែរអំពី ចំណងមិត្តភាពទ្វេរភាគី និងគោលដៅជំនួញ ១០០លានដុល្លារ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top