បរទេស៖ប្រទេសចិន នៅថ្ងៃពុធនេះបាននិយាយថា ខ្លួនមិនខ្លាចទណ្ឌកម្មណាមួយ ដែលសហរដ្ឋអាមេរិកអាចនឹងដាក់ ជុំវិញស្ថានភាពនៅដែនសមុទ្រចិនខាងត្បូងនោះទេ និងបានចោទទីក្រុងវ៉ាស៊ីនតោន ពីបទបង្កឲ្យមានបញ្ហានិងអស្ថិរភាពនៅក្នុងតំបន់។
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាប្រាប់អ្នកសារព័ត៌មាន នៅក្នុងអំឡុងសន្និសីទកាសែតមួយថា ទីក្រុងប៉េកាំងសង្ឃឹមថា សហរដ្ឋអាមេរិកនឹងធ្លាក់ចូលផ្លូវខុសកាន់តែជ្រៅ។
គួរបញ្ជាក់ថា ការថ្លែងបែបនេះរបស់ចិន គឺត្រូវបានធ្វើឡើង ក្រោយមន្ត្រីការទូតជាន់ខ្ពស់អាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា បានព្រមានពីភាពអាចមានទណ្ឌកម្មលើមន្ត្រីនិងក្រុមហ៊ុនចិន ដែលពាំក់ព័ន្ធក្នុងអ្វីដែលទីក្រុងវ៉ាស៊ីនតោន ហៅថា ជាជាការបង្ខិតបង្ខំនៅដែនសមុទ្រចិនខាងត្បូង៕ប្រែសម្រួល៖ប៉ាង កុង