វៀងច័ន្ទ៖ រដ្ឋាភិបាលឡាវ កំពុងសហការ ជាមួយវិស័យផ្សេងៗគ្នា និងសហគ្រិនដើម្បីលើកកម្ពស់ គុណភាពផលិតផល កសិកម្ម ដើម្បីបង្កើនការនាំចេញ ទៅប្រទេសចិន។
យោងតាមក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ឡាវ បានឱ្យដឹងថា ប្រទេសនេះរកចំណូលបាន ៥៦០ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩ តាមរយៈការនាំចេញផលិតផលកសិកម្មដោយ ៨០ ភាគរយនៃទំនិញត្រូវបាន លក់ទៅឱ្យប្រទេសចិន។
កាសែត Vientiane Times ក្នុងស្រុកបានដកស្រង់សម្តីរដ្ឋមន្រ្តីក្រសួង កសិកម្មនិងរុក្ខាប្រមាញ់ឡាវលោក Lien Thikeo ដែលបានឲ្យដឹងនៅក្នុងសម័យប្រជុំលើកទី ៩ ថាប្រទេសចិនគឺជាទីផ្សារធំបំផុត សម្រាប់ការនាំចេញពីប្រទេសឡាវ ដែលទទួលបានផល ប្រយោជន៍ពីកូតា សម្រាប់អង្ករ ៥ ម៉ឺនតោន និងគោចំនួន ៥០០.០០០ ក្បាលក្នុងមួយឆ្នាំ សម្រាប់នីតិកាលទី ៨ នៃរដ្ឋសភា ៕ដោយ ឈូក បូរ៉ា