វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចំណាយពេលរសៀលថ្ងៃអង្គារ ដោយនិយាយអំពីប្រធានបទ ដែលមិនទាក់ទងគ្នា បន្ទាប់ពីបានរៀបចំព្រឹត្តិការណ៍មួយ នៅក្នុងសួនផ្កាកុលាប ដើម្បីប្រកាសពីសកម្មភាពថ្មីៗ លើប្រទេសចិន ក្នុងនោះក៏រួមមានទណ្ឌកម្ផងដែរ។
លោក ត្រាំ បានប្រកាសពីសកម្មភាពទាំងនោះ ក្នុងរយៈពេលពីរទៅបីនាទី ហើយនិយាយតិចតួចអំពីពួកគេ។ ផ្ទុយទៅវិញលោកបានចាប់ផ្តើម វាយលុកផ្នែកខ្លះនៃគូប្រជែង បោះឆ្នោតរបស់លោកនៅឆ្នាំ២០២០ ដែលបានលាតសន្ធឹងរហូតដល់ព្រលប់ ហើយមានលក្ខណៈហួស ពីការរិះគន់នៃគោលនយោបាយ របស់លោកចូ បៃដិន ចំពោះប្រទេសចិន។
ដោយមានការអាក់អន់ចិត្ត ចំពោះអសមត្ថភាពរបស់លោក ក្នុងការប្រមូលផ្តុំគ្នាធ្វើយុទ្ធនាការ ដោយសារតែការរីករាលដាលនៃជំងឺឆ្លង ដែលកំពុងកើនឡើងលោក ត្រាំ បានបង្ហាញខ្លួន ដើម្បីនាំយកសុន្ទរកថា ប្រមូលផ្តុំរបស់លោក ទៅកាន់សេតវិមាន ជំនួសវិញ។
ប្រធានាធិបតីរូបនេះនាពេល កន្លងមកបានប្រឹងប្រែង ដើម្បីចៀសវាងការកត់សម្គាល់ នយោបាយហួសហេតុ បែបនេះពីសេតវិមាន ប៉ុន្តែទំនៀមទម្លាប់ទាំងនោះច្រើនតែមានន័យតិចតួចចំពោះលោក ត្រាំ ហើយសុន្ទរកថា ដែលមិនសមរម្យរបស់លោក កាលពីថ្ងៃអង្គារ គឺស្ទើរតែដូចគ្នានឹងការវាយប្រហារ របស់លោកទៅលើផ្លូវនោះដែរ ៕
ដោយ ឈូក បូរ៉ា