ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិឡាតវី បង្ហាញចំណាប់អារម្មណ៍ ក្នុងការដាក់ពង្រាយ កងទ័ពអាមេរិក

បរទេស៖ រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសឡាតវី នាពេលថ្មីៗនេះ បាននិយាយប្រាប់សន្និសីទ មួយរបស់វិទ្យាស្ថាន Bookings Institutionថា ប្រទេសឡាតវី បានត្រៀមរៀបចំខ្លួនដើម្បី ផ្តល់កន្លែងទីតាំងស្នាក់នៅ និងចេញថ្លៃចំណាយសម្រាប់ កងទ័ពសហរដ្ឋអាមេរិក ប្រសិនបើកងទ័ពទាំងនោះ ចាកចេញពីប្រទេសអាល្លឺម៉ង់។

លោក Artis Pabriks ជារដ្ឋមន្ត្រីការពារជាតិ និងជាឧបនាយករដ្ឋមន្ត្រី បាននិយាយនៅថ្ងៃសុក្រ សប្ដាហ៍មុនដូច្នថា “យើងត្រៀមខ្លួនជាស្រេច ហើយនេះគឺជាការប្រកាសផ្លូវការ យើងបានត្រៀមធ្វើការវិនិយោគ ដើម្បីទទួលចំនួនជាក់លាក់ នៃកងទ័ពអាមេរិក នៅលើទឹកដីនៃប្រទេសឡាតវី។ យើងនឹងមិនព្យាយាម ដាក់ពិន័យអាល្លឺម៉ង់ទេ។ យើងមិនចង់ប្រជែង ប៉ុន្តែវាពិតជាជៀសមិនផុត ហើយបន្ទាប់មកយើងនឹងត្រៀមទទួលអ្នក” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top