ព័ត៌មានអន្តរជាតិ

ស្លាប់៧នាក់ ក្រោយហេតុការណ៍ ធ្លាក់យន្តហោះស៊ើប ការណ៍មួយគ្រឿង នៅភាគខាងកើតតួកគី

អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ថា មានករណីធ្លាក់យន្តហោះស៊ើប ការណ៍មួយគ្រឿង នៅភាគខាងកើតប្រទេសតួកគី ។

ទីភ្នាក់ងារព័ត៌មានរដ្ឋឈ្មោះ Anadolu បានរាយការណ៍ឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះដោយដកស្រង់ សម្តីរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានថ្លែងថា ក្នុងសន្តិសុខជំនាញ ចំនួន៧នាក់ បានស្លាប់ បន្ទាប់ពីយន្តហោះស៊ើប ការណ៍១គ្រឿង បានធ្លាក់នៅខេត្ត Van ស្ថិតនៅភាគខាងកើតប្រទេសតួកគី ។

ជុំវិញករណីធ្លាក់ យន្តហោះនេះដែរ នៅមិនទាន់មានព័ត៌មាន លម្អិតត្រូវបានចុះផ្សាយនោះទេ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top